គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញ្ញត្តិទៅអ្នករាយការណ៍ពិសេសUN ជំរុញឲ្យថៃដោះលែងកងទ័ពកម្ពុជា១៨នាក់ជាបន្ទាន់និងឥតលក្ខខណ្ឌ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥--
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ញ្ញត្តិទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធលំនៅដ្ឋានរបស់អង្គការ សហប្រជាជាតិ(UN)នៅទីក្រុងហ្សឺណែវ ដើម្បីទាមទារជំរុញឲ្យថៃដោះលែងកងទ័ពកម្ពុ ជា១៨រូបជាបន្ទាន់ និងឥតលក្ខខណ្ឌ។


ឯកឧត្តម កែវ រ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសរសលើបណ្តា ញសង្គមនៅថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៥ថា ញ្ញត្តិបន្ទាន់របស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនទៅ:អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ។ដោយមានគោលបំណងគឺជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុ សច្បាប់លើទឹកដីកម្ពុជាចេញវិញ។ ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចំការរបស់ព លរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក។ជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀង ឈប់បាញ់ និងព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC។ បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេតនិងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ ន្ធចំពោះអំពើរំលោភបំពាននេះ។គណៈកម្មការសិទ្ធិមនុស្សកម្ពុជាក៏បានស្នើឲ្យមានការ ជំរុញឱ្យភាគី ថៃដោះលែងក ងទ័ពកម្ពុជាទាំង១៨ ជាបន្ទាន់ និងឥតលក្ខខណ្ឌផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





