អភិបាលស្រុកតាំងគោកបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែងជាង៨០០ម៉ែត្រ ឃុំសូយោង
AKP កំពង់ធំថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៨២០ម៉ែត្រ នៅភូមិខ្លុយកើតប្រវែង៣២០ម៉ែត្រ ទទឹង៦ម៉ែត្រកម្រាស់បេតុង០,២និងភូមិតាំងគោក ប្រវែង ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់បេតុង ០,១៥ម៉ែត្រដោយប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥។

ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួតបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ដែលតែងតែគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកអភិបាលស្រុកបានកោតសរសើរដល់អាជ្ញាធរភូមិឃុំដែលបានអភិវឌ្ឍនូវសមិទ្ធិផលថ្មីៗ ដែលស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។សមិទ្ធិផលជាច្រើនដែលកើតឡើងបេី ប្រៀបធៀបក្នុងរយៈពេល កន្លងនេះ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងមូលដ្ឋាន។សមិទ្ធផលនេះជាប្រវត្តិសាស្រ្តសម្រាប់ទីនេះដែលយើងទទួលបាន ជាក់ស្តែងផ្លូវបេតុង០១ខ្សែនេះដែលបានប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥ តាមរយ:ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមសំណូមពររបស់ប្រជាពលរដ្ឋ។សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល។

លោក ហាក់ ម៉ុងហួតបានបានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវ បន្ទាប់ពីការសាងសង់ហើយត្រូវធ្វើរបង ទោះបីជាថ្ម ឬរបងធ្វើពីឈេីក្តីត្រូវមានគម្លាតពីសាច់បេតុងដែលប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ភូមិបាលនិងប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ជាមួយលោកមេឃុំសហការគ្នាកំណត់គម្លាតពីផ្លូវបេតុងក្នុងគោលបំណងដេីម្បីឱ្យប្រជាពលរដ្ឋធ្វើរបងមានសោភ័ណភាព និងស្រស់ស្អាតគឺ÷១.ឱ្យរត់ត្រង់ជួរគម្លាត ដេីម្បីមានសោភណភាពល្អ។២.សម្រាប់អភិវឌ្ឍធ្វេីលូរំដោះទឹកនៅពេលក្រោយ។៣.ដេីម្បីសម្រួលសុវត្ថិភាពក្នុងការធ្វេីចរាចរណ៍។៤.ក្រោយធ្វើហេីយមានការដាំដេីមឈេីលម្អដេីមផ្កានៅតាមមុខផ្ទះឱ្យបានព្រមៗគ្នាដេីម្បីជាការលេីកមុខមាត់និងប្រែក្លាយជាភូមិស្អាតបៃតង៕

ដោយ៖ ប៊ុនរិទ្ធ





