ឯកឧត្តម ម៉ាង ស៊ីណេត នាំយក Computer ចែកជួនសាលាវិទ្យាល័យស្ទឹងហាវ និងសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នាំយក Computer យួដៃ ជូនសាលាវិទ្យាល័យស្ទឹង ហាវ ស្រុកស្ទឹងហាវ និងសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ព្រមទាំងអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា កម្មវិធីជួបជុំសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់យើងនាពេលនេះ ព្រមទាំងបាននាំយកមកនូវ Computer យួដៃ ដែលជាការចូលរួមជួយឧបត្ថម្ភគាំទ្រក្នុងវិស័យអប់រំរបស់លោក ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ហើយការផ្តល់ជូននូវ Computer នាពេលនេះ គឺលោកឧកញ៉ា គាត់ចង់ឃើញការឆ្លើយ តបរបស់ក្មួយនៅវិទ្យាល័យស្ទឹងហាវ និងសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ចេះប្រើប្រាស់នូវកុំព្យូទ័រឱ្យបានគ្រប់គ្នាៗ កាលណាយើងមានចំណេះជំណាញផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍគ្រួសារ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្តែងសម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។ យើងត្រូវរួមគ្នាថែរក្សា Computer ទាំងអស់នេះសម្រាប់ប្អូនៗរបស់យើងទុកប្រើប្រាស់ជំនាន់ក្រោយទៀត ម្យ៉ាងទៀត Computer ទាំងអស់នេះ អាចយកមកសិក្សាកាត់តរូបភាព (ហ្វូតូហ្សប) ប្រសិនបើក្មួយៗមានពេលទំនេអាចមកសិក្សាស្រាវជ្រាវនូវឯកសារថ្មីបន្ថែមទៀត ដើម្បីបង្កើនចំណេះជំនាញស្របតាមបច្ចេកវិទ្យាឌីជីថលនាយុគសម័យថ្មី។ នេះជាទឹកចិត្តរបស់លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានផ្តល់នូវ Computer ជូនដល់សាលាវិទ្យាល័យ និងសាលាបឋមសិក្សា ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រ បញ្ជកោណតំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របពេលដែលពិភពលោកកំពុងមានការវិវត្តន៍រីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យាឌីជីថល ដូច្នេះក្មួយៗជាទំពាំងស្នងឬស្សីក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយប្រទេសជាតិមានការអភិវឌ្ឍទាមទាឱ្យកម្ពុជាមានធនធានមនុស្ស។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានកោតសរសើរ និងវាយតម្លៃចំពោះលោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានគុណភាព សូម ជួយផ្ទេចំណេះជំនាញដល់ប្អូនៗជំនាន់ក្រោយបន្ថវេន។
អំណោយរបស់លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ Computer ជូនសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវចំនួន ២០គ្រឿង និងឧបត្ថមជូនសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ចំនួន ៣០គ្រឿង៕
ដោយ ងូ សុមុនី





