កីឡាករគុនខ្មែរ៥នាក់ឈ្នះគូប្រកួតវគ្គ១៦នាក់ កីឡាយុវជនអាស៊ី នៅបារ៉ែន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥--កីឡាករប្រដាល់គុនខ្មែរចំនួន៦នាក់បានឆ្លងកាត់ការប្រកួតជម្រុះវគ្គ១៦នាក់ និងវគ្គ៣២នាក់ ក្នុងនោះឈ្នះ៥នាក់ និងចាញ់ម្នាក់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយ៥នាក់បានឡើងវគ្គបន្ត ក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥។

លទ្ធផលការប្រកួតរួមមាន៖ កីឡាករគុនខ្មែរ ហែម ម៉េងស្រ៊ុន (ធន់ សុវណ្ណស្កាយ) ឈ្នះកីឡាករចិន Sheng Qian ទម្ងន់ -៦០គ.ក វគ្គ១៦នាក់, កីឡាករគុនខ្មែរ ឃុន ឌីម៉ី ឈ្នះកីឡាករហ្វីលីពីន Martin James Ferando ទម្ងន់ -៥៧គ.ក វគ្គ១៦នាក់, កីឡាករ ឆុង វិសាល ឈ្នះកីឡាករថៃ Suphak Chanthachaem ទម្ងន់ -៥៤គ.ក វគ្គ៣២នាក់, អ្នកប្រដាល់គុនខ្មែរ វុទ្ធី ចាន់ថុន ប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះបារ៉ែន Sayed Alawi Abdulla ទម្ងន់ -៤៥គ.ក វគ្គ១៦នាក់, កីឡាករ ថន ចន្ធូ បានឆ្លងផុតជុំទី១កីឡាប្រដាល់គុនខ្មែរលើវិញ្ញាសាបុរសទម្ងន់ ៥១គ.ក្រដោយស្វ័យប្រវត្តិ ក្រោយកីឡាករថៃ Sirawich Poonithaworn ដោយបញ្ហាសុខភាព។

ចំពោះកីឡាការិនី លី ស្រីណុច បានប្រកួតចាញ់កីឡាការិនីថៃ Thwanpitcha Chinno ទម្ងន់ -៤៥គក វគ្គ១៦ នាក់។ ចំពោះការប្រកួតមួយចំនួនទៀតនៅថ្ងៃទី២៤ ខែតុលានេះ គឺកីឡាករ ផន សារ៉ាពេជ្រ ប៉ះកីឡាករអ៊ីរ៉ាក់ Abdullah Osamah វគ្គ៨នាក់ចុងក្រោយ ខណៈកីឡាករ សៃ សុភា ប៉ះអ្នកប្រដាល់ម៉ាឡេស៊ី Mai Nur Al Amani វគ្គ ៨នាក់ចុងក្រោយ៕

ដោយ ហេង ណាលីន





