សិក្ខាសាលាស្តីពីការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក ជូនមន្ត្រីរាជការក្រោមឱវាទក្រសួងរអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក ជូនមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ លោក លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត។


គោលបំណងសិក្ខាសាលានេះគឺដើម្បីបង្ហាញអំពី៖
១. នីតិវិធីនៃផ្តល់គ្រឿងឥស្សរិយយស្ស។
២. នីតិវិធីនៃការដំឡើងថ្នាក់ និងឋាន្តរស័ក្តិ ។
៣. ការគ្រប់គ្រងវត្តមានរបស់មន្ត្រីរាជការ ។
៤. នីតិវិធីនៃការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ។
៥. អំពីការធ្វើជំរឿនមន្ត្រីរាជការ តាមរចនាសម្ព័ន្ធក្រសួងអភិវឌ្ឍន៍ជនបទ៕
ដោយ ពេជ្រ សំអឿន ( ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ )





