កូនភ្លោះ ៣នាក់ នៅស្រុកពញាក្រែក ទទួលបានអំណោយពី សាខាកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦ – កូនភ្លោះ ៣នាក់ នៅស្រុកពញាក្រែក ទទួលបានអំណោយពី សាខាកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដឹកនាំដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា បានអញ្ជើញសួរសុខទុក្ខនិង នាំយកអំណោយរបស់សាខា ផ្តល់ជូនអ្នកស្រី វ៉េន តុងអុី អាយុ ២៧ ឆ្នាំ និង ប្តីឈ្មោះ ភាត ជ្រឹង អាយុ ២៤ ឆ្នាំ មានទីលំនៅ ៗ ភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសម្រាលបានកូនភ្លោះស្រី ៣នាក់ កាលពីម៉ោង ១រំលងអាធ្រាត ថ្ងៃទី ២ ខែមិនា ឆ្នាំ២០២៦ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នារសៀល ថ្ងៃចន្ទ ទី៣ ខែមិនា ឆ្នាំ២០២៦។
ដោយសុខភាពទារកភ្លោះនេះ នៅខ្សោយ ផ្នែកជំនាញកំពុង បន្ត តាមដាន នៅបន្ទប់ថែទាំទារកនៃមន្ទីរពេទ្យ ។

ទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី ៤៣៤ របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន :
១, ទារិកាទម្ងន់ ១,៧០០ ក្រាម
២, ទារិកា ទម្ងន់ ១,៣០០ ក្រាម
៣, ទារិកាទម្ងន់១,៨០០ ក្រាម។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី និងក្រុមការងារ ក៏បាន ឧបត្ថម្ភអំណោយរបស់សាខា នូវសំភារៈប្រើប្រាស់សម្រាប់មាតា និងទារក ៣ឈុត រួមជាមួយ ផ្លែឈើស្រស់ ១កន្ត្រក ឃីតស្ត្រី ១ឈុត និង ថវិកាចំនួន ១,០០០,០០០រៀល ផងដែរ ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





