ផ្ទាំងគំនូរលើផ្ទៃជញ្ជាំងក្រោមប្រធានបទ "សិល្បៈដើម្បីសន្តិភាព" ផ្សព្វផ្សាយអំពីការរងគ្រោះយ៉ាងពិតប្រាកដពីការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមទស្សនាផ្ទាំងគំនូរលើផ្ទៃជញ្ជាំងក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីលើកទឹកចិត្តដល់ក្រុមសិល្បករ ដែលកំពុងមមាញឹកក្នុងការបង្កើតផ្ទាំងគំនូរ លើផ្ទៃជញ្ជាំងដែលមានកម្ពស់ ៥ម៉ែត្រ និងប្រវែង ៣៥ម៉ែត្រ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។
ផ្ទាំងគំនូរនេះ មានគោលបំណងផ្សព្វផ្សាយអំពីការរងគ្រោះយ៉ាងពិតប្រាកដពីការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីឆន្ទៈចូលរួមក្នុងស្មារតីស្នេហាជាតិ តាមរយៈការជួយផ្សព្វផ្សាយទៅកាន់បណ្តាស្ថាប័ន អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិទូទាំងពិភពលោក ដោយក្នុងរូបភាពនោះផងដែរក៏បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែង ក្នុងការជួយសង្រោះប្រជាជនដែលរងរបួស។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ការគូរជាស្ថាពរ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ គំនូរសន្តិភាពនេះនឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦៕




ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





