ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងចំនួនពីរខ្សែស្ថិតនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
AKPព្រះសីហនុ ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញដឹកនាំលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធចុះពិនិត្យគម្រោងផ្លូវបេតុងចំនួនពីរខ្សែ ទីមួយ មានទីតាំងប៉ោ សួន ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសី ហនុ និងខ្សែទី២ ស្ថិតនៅផ្លូវលេខ៨៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រសៀលថ្ងៃពុធទី៤ ខែមីនា ឆ្នាំ២០២៦។

តាមការឱ្យដឹងផ្លូវបេតុងអាមេ ឆ្អឹងដែកស្ថិតនៅសង្កាត់លេខ៣ មួយខ្សែនេះមានប្រវែង ៣៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្ពស់ ០,១៥ម៉ែត្រ និងលូទឹកភ្លៀងអមសងខាងផ្លូវ។ និងខ្សែទីពីរនៅសង្កាត់លេខ៤ មានបណ្តោយ១ ២០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ និងកម្ពស់ ០,២០ម៉ែត្រផ្លូវបេតុងទាំងពីរខ្សែនេះ ខ្សែទីមួយជា អំណោយរបស់សប្បុរសជនលោកជំទាវ ប្រាក់ សុខា និងខ្សែទីពីរ ជាអំណោយរបស់សប្បុរសជនសម្រាប់ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ក្នុងការចូលរួមជួយសម្រួល ចរាចរណ៍ក្នុងក្រុងព្រះ សីហនុកាន់តែមានភាពងាយស្រួល ជាពិសេសបង្កើនសោភ័ណភាព បរិស្ថានក្រុងព្រះសីហនុកាន់តែមានភាពទាក់ទាញជាទីក្រុងទេសចរណ៍ស្ថិតនៅភាពនរតីនៃប្រទេសកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណចំពោះលោកជំទាវ ប្រាក់ សុខា និងសប្បុរសជនដែលបានចូលរួមបរិច្ឆាកថវិកា សាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ខេត្តព្រះសីហនុ សមិទ្ធិផលផ្លូវបេតុងទាំងពីរខ្សែនឹងកើតចេញជារូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ម្យ៉ាងទៀតការចូលរួម សាងសង់ផ្លូវបេតុងជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសម្រួលចរា ចរណ៍ក្នុងក្រុងព្រះសីហនុ ជាពិសេសថែមទៀតនោះ គឺបង្កើនសោភ័ណភាពក្រុងព្រះសីហនុ ជាទីក្រុងទេសចរ ណ៍ដ៏សម្បុរបែប ប្រកបដោយសក្តានុពលខាងវិស័យទេសចរណ៍ និងទីក្រុងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយនៅប៉ែកនារតីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ព្រះសីហនុ ក៏បានបញ្ជាក់ថា សមិទ្ធិ ផលផ្លូវបេតុងទាំងពីរខ្សែខាងលើនឹងចេញរូបរាងនាពេលខាងមុខ សង្ឃឹមថា ទីក្រុងព្រះសីហនុ រិតតែមានការទាក់ទាញ និងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិនមកកាន់ខេត្តតំបន់ឆ្នេរសមុទ្រនាទិសនារតីកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមនោះឯកឧត្ដម អភិបាលខេត្ត ក៍បានធ្វើការណែនាំដល់មន្ត្រីបច្ចេកទេសត្រូវតភ្ជាប់បណ្តាញទឹក អគ្គិសនី និងទុរយូខ្សែ WIFI ឪ្យបានរួចរាល់ជាមួយគ្នា ចៀសវាងការអូសខ្សែបង្កឪ្យបាត់បង់សោភ័ណភាព អនាម័យទីក្រុងរបស់យើង ដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ៕

ដោយ ៖ ងូ សុមុនី





