លោកឧត្តមសេនីយ៍ទោ ហេង សុផល បើកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់គ្រួសារសមាជិក០៧នាក់
AKPកំពង់ធំថ្ងៃទីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦--ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី០៤ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តនិងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានជួបសំណេះសំណាលប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនគ្រួសារសមាជិក០៧នាក់ដើម្បីយកប្រើប្រាស់តាមតម្រូវការចាំបាច់ ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តព្រមទាំងចូលរួមរំលែកទុក្ខចំពោះមរណភាព ស្វាមី ឪពុក មនុស្សជាទីស្រឡាញ់ក្នុងក្រុមគ្រួសារបងប្អូននិងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសារសមាជិក ដែលជំរុញ និងអនុញ្ញាតឱ្យស្វាមី ចូលបម្រើការងារក្នុងជួរកងកម្លាំងនគរបាលជាតិ សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នាពេលកន្លងមក រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញនាពេលបច្ចុប្បន្ន ។

ជាបន្តបន្ទាប់ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះបងប្អូនអតីតយុទ្ធជន ដែលមានស្នាដៃ គុណបំណាច់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនគ្រួសារសមាជិក÷ ១- លោកស្រី ចាប ជូតិកា ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ឯក អ៊ឹម សុម៉េងមន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ថវិកាចំនួន៦លានរៀល។២-លោកស្រី ស្រ៊ុន សុខុន ត្រូវជាភរិយារបស់សពលោក អនុសេនីយ៍ឯក គឹម ហូយ មន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ថវិកាចំនួន៦លានរៀល។៣-លោកស្រី ហួ ឡៃហួត ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក យូ យ៉ានីមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនថវិកាចំនួន៦លានរៀល។

៤-លោកស្រី ប៉េង សុខុម ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ឯក ប៉ែន សំអ៊ត មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោងថវិកាចំនួន ៦លានរៀល។៥-លោកស្រី សេង ពុធកញ្ញា ត្រូវជាកូនបង្កើត សពលោកអនុសេនីយ៍ទោ តុប សំណាង មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ថវិកាចំនួន៦លានរៀល។ ៦-លោក ហាន ចិន្ដា ត្រូវជាកូនបង្កើត របស់សពលោកអនុសេនីយ៍ទោ ស្រី ចាន់តារា មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កថវិកាចំនួន ៦លានរៀលនិង៧-លោកស្រី ជឹង លី ត្រូវជាបងបង្កើត របស់សពលោកអនុសេនីយ៍ត្រី ជឹង ស៊ិនតុង មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ថវិកាចំនួន៦លានរៀល។

ទន្ទឹមនឹងនេះលោកស្នងការ បានលើកទឹកចិត្ត ដល់សមាជិក សូមបន្តយកចិត្តទុកដាក់ក្នុងការបង្ករបង្កើនផល តាមរយៈដាំដំណាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ តាមក្រុមគ្រួសារនីមួយៗឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត៕

ដោយ៖ ស៊ុម វណ្ណា ប្រភពស្នងការនគរបាលខេត្តកំពង់ធំ





