លោកជំទាវ ពុំ ចន្ទីនី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី)
AKP ភ្នំពេញ ថ្ងៃទី0៥ ខែមីនា ឆ្នាំ២០២៦--នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) ដឹកនាំដោយលោកស្រី ដរហ្សា ណាហ្សេមី សាល់មែន (Mrs. Dorsa Nazami-Salman) ប្រធានបេសសកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦នេះ ។

ជំនួប នេះគឺមានគោលបំណងជម្រាបជូនអំពីការចាត់តាំងប្រធានបេសកកម្មថ្មីរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំប្រទេសកម្ពុជា និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងដំណើរចុះទស្សនៈកិច្ចរបស់ ក្រុមការងារ អាយ.ស៊ី.អរ.ស៊ី. ទៅតំបន់រងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ រវាងកម្ពុជា និងថៃ ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តសកម្មភាពការងារមួយចំនួននាពេលខាងមុខ៕


ដោយ៖ ពេជ្រ សំអឿន( ប្រភព៖កាកបាទក្រហមកម្ពុជា )





