លោក ជេឌី វែនស៍៖ សហរដ្ឋអាមេរិកនឹងបន្តស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយមិនគិតពីជំហររបស់អ៊ីស្រាអែលឡើយ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ រួមទាំងលើកម្មវិធីនុយក្លេអ៊ែរ ដោយមិនគិតពីជំហររបស់អ៊ីស្រាអែលចំពោះបញ្ហានេះឡើយ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ Fox News ថា «យើងអាចទទួលបានការដោះស្រាយរយៈពេលវែងចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ឥឡូវនេះ អ៊ីស្រាអែលអាចពេញចិត្ត ឬមិនពេញចិត្តរឿងនោះ ប៉ុន្តែជាមូលដ្ឋាន យើងគិតថា នេះគឺស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតរបស់សហរដ្ឋអាមេរិក។ ដូច្នេះ យើងនឹងបន្តវា ពីព្រោះនោះជាអ្វីដែលសហរដ្ឋអាមេរិកបច្ចុប្បន្នត្រូវបានជ្រើសរើសឱ្យធ្វើ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





