ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនឡើងដល់ ៣៧នាក់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងពី ៣២នាក់ដល់ ៣៧នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ GMA News។
យោងតាមការិយាល័យការពារជនស៊ីវិល បានឱ្យដឹងថា មនុស្សសរុបចំនួន ៤៥៦នាក់បានរងរបួស និង ០៤នាក់ទៀតកំពុងបាត់ខ្លួន។
អាជ្ញាធរមូលដ្ឋានបាននិយាយថា អគារប្រហែល១.៩០០ ត្រូវបានខូចខាតនៅលើកោះមីនដាណាវ រួមទាំងសាលារៀន មន្ទីរពេទ្យ និងអគារលំនៅដ្ឋាន ដែលក្នុងនោះប្រហែល ១.៥០០អាគារត្រូវបានបំផ្លាញទាំងស្រុង។ អាកាសយានដ្ឋានអន្តរជាតិ General Santos ត្រូវបានខូចខាត ហើយជើងហោះហើរត្រូវបានលុបចោល។ រដ្ឋក្នុងគ្រាអាសន្នត្រូវបានប្រកាសនៅក្នុងទីក្រុង General Santos។
មន្ត្រីស្ថានទូតរុស្ស៊ីប្រចាំប្រទេសហ្វីលីពីន បានប្រាប់សារព័ត៌មានតាសស៍ (TASS) នៅបេលមុននេះថា អ្នកការទូតរុស្ស៊ីកំពុងទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋ ហើយបច្ចុប្បន្នមិនមានព័ត៌មានអំពីជនជាតិរុស្ស៊ី ដែលរងរបួសនៅក្នុងគ្រោះមហន្តរាយនេះនៅឡើយទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





