វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ត្រាំ ពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហាអ៊ុយក្រែន អ៊ីរ៉ង់ និងទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ -- លោក យូរី យូស្សាកូវជំនួយការវិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន បានជជែកពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ហើយបានជូនពរលោកសម្រាប់ថ្ងៃកំណើតគម្រប់ ៨០ឆ្នាំដ៏រីករាយ។
ការជជែកគ្នាតាមទូរស័ព្ទនេះមានរយៈពេល ៥៥នាទី និងបានគ្របដណ្តប់លើបញ្ហាអ៊ុយក្រែន អ៊ីរ៉ង់ និងទំនាក់ទំនងទ្វេភាគីកាន់តែទូលំទូលាយ។
លោក យូស្សាកូវ បានប្រាប់អ្នកសារព័ត៌មានថា «ប្រធានាធិបតីរុស្ស៊ីមិនបានលាក់បាំងការគោរពរបស់លោកចំពោះគុណសម្បត្តិជាអ្នកចម្បាំងរបស់លោក ដូណាល់ ត្រាំ សមត្ថភាពរបស់លោកក្នុងការទប់ទល់នឹងសម្ពាធយកឈ្នះលើឧបសគ្គដោយជោគជ័យ និងសម្រេចគោលដៅរបស់លោកដោយខ្ជាប់ខ្ជួននោះទេ»។
លោក យូស្សាកូវ បាននិយាយថា «លោក ដូណាល់ ត្រាំ មានការរំជួលចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលបាននិយាយ ហើយបានថ្លែងអំណរគុណដល់លោក [ពូទីន] ដោយបាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន គឺជាមេដឹកនាំបរទេសដំបូងគេក្នុងចំណោមមេដឹកនាំបរទេសទាំងអស់ដែលបានទូរស័ព្ទមកលោកនៅឯសេតវិមាន»។
លោក យូស្សាកូវ បានប្រាប់អ្នកសារព័ត៌មានថា «ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជូនពរខួបកំណើតគម្រប់ ៨០ឆ្នាំដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃនេះ»។
លោក យូស្សាកូវ បាននិយាយថា «ជាការពិតណាស់ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗនៃស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្នការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក និងទំនាក់ទំនងដែលអាចកើតមានរវាងតំណាងនៃភាគីទាំងពីរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





