កងពលធំអន្តរាគមន៍លេខ២ ប្រារព្ធពិធីបិទវគ្គបំប៉នជំនាញភស្តុភារ យន្តយុទ្ធ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--កងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញភស្តុភារ យន្តយុទ្ធ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដ៏មានសារៈសំខាន់ដល់សិក្ខាកាម នាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល ពេលវិលត្រឡប់ចូលអង្គភាព ត្រូវយកជំនាញ ឬចំណេះដឹង ដែលបានសិក្សារៀនសូត្រ ទៅបំរើការងារជូនអង្គភាព ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារសុខសន្តិភាពជូនប្រទេសជាតិ ការពារភាពសុខសាន្តជូនប្រជាជន ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ការពាររឹងមាំអធិបតេយ្យ បូរណភាពទឹកដីមាតុភូមិ នៃយើង ។

ឧត្តមសេនីយ៍ឯក កែវ ធី បានផ្តាំផ្ញើដល់សិក្ខាកាមពេលវិលទៅអង្គភាពវិញ ត្រូវយកចំណេះដឹងទៅចែករំលែកដល់បងប្អូនក្នុងអង្គភាពដើម្បីទទួលបានចំណេះដឹងបន្ថែម និងអនុវត្តភារកិច្ចប្រកបដោយជោគជ័យ (អ្នកចេះច្រើនត្រូវបង្រៀន អ្នកចេះតិច ,អ្នកចេះតិចត្រូវបង្រៀន អ្នកមិនចេះ) និង យើងទាំងអស់គ្នាហ្វឹកហ្វឺនមិនមែនដើម្បីហ្វឹកហ្វឺននោះទេ គឺហ្វឹកហ្វឺនដើម្បីទទួលចំណេះដឹង ចំណេះធ្វើ យកទៅបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងផងដែរ៕


ដោយ សំ សាម៉ន(ប្រភព៖កងទ័ពជើងគោក)





