សហព័ន្ធប្រដាល់គុនខ្មែរឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាប់គូប្រកួតកីឡាករ កីឡាការិនីជនជាតិថៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញលិខិតជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹងជាថ្មី។

លិខិតផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏បានស្នើឱ្យលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការប្រកាសឱ្យបញ្ឈប់ការចាប់គូកីឡាករ កីឡាការិនីថៃនេះត្រូវបានធ្វើឡើង ក្នុងន័យគាំទ្រថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលដែល ថៃនិងកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយគ្នា៕
ដោយ ហេង ណាលីន





