សម្តេចតេជោគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសសូមគាំទ្រដល់ចំណាត់ការរបស់
រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។នេះបើតាមបណ្តាញសង្គមរបស់សម្តេចនៅថ្ងៃទី១៣ ខែមិថុនា នេះ។

សម្តេចតេជោបានលើកឡើងថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា បិទ។
ជាមួយគ្នានោះដែរសម្តេចបានស្នើ សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក នេះឡើងវិញតែពេលណាច្រកព្រំដែន ទាំងអស់ដែលយោធាថៃបិទជាឯកតោ ភាគីសម្រួលដូចមុនពេលបិទ។ សម្តេចតេជោបញ្ជាក់ថា៖" យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអុីធើណែតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ"។

សម្តេចតេជោបានគូសបញ្ជាក់ថា៖ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា៕


ដោយ៖ ប៊ុនរិទ្ធ





