ដល់ពេលកំណត់!កម្ពុជាសម្រេចបិទតាមច្រកទ្វារព្រំដែនជាមួយថៃមិនឲ្យនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទមកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- តាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃមកកម្ពុជា ដើម្បីឆ្លើយតបនឹងកាតប្រមាថរបស់ក្រុមយោធាថៃដែលបង្ករឲ្យមានភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា។

ការបិទនេះបន្ទាប់ពីសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាដែលកំណត់ពេល២៤ម៉ោងឲ្យភាគីថៃបើកច្រកព្រំដែនដូរដើមដោយមិនចាំបាច់ចរចាដាក់លក្ខខណ្ឌអ្វីទាំងអស់។

បើតាមឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ត្រូវបានសារព័ត៌មានស្រង់សំដីផ្សាយថានៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា ។

ខណៈឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់ហើយ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ ។

សូមជម្រាបថាថ្លែងសារពិសេសកាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាក្នុងរយៈពេល២៤ម៉ោងបើភាគីថៃមិនព្រមបើកច្រកព្រំដែនដូចដើមវិញទេ កម្ពុជានឹងបិទច្រកព្រំដែន ជាមួយថៃទាំងអស់ដោយមិនឲ្យដឹកបន្លែនិង ផ្លែឈើចូលមកក ម្ពុជានោះទេ។

សម្តេចតេជោហ៊ុន សែនបានឲ្យដឹងថាសម្តេច និងសម្តេចវរធិបតីបានធ្វើការជួបចរចាសន្ទនាតាមទូរស័ ព្ទជាមួយនាយករដ្ឋមន្ត្រីថៃដើម្បីសុំចរចា បើកច្រើនព្រំដែនវិញ ប៉ុន្តែមិនអាចនោះទេ ព្រោះថាការបិទរ បស់ភាគីជាការសម្រេចជាឯកតោភាគី ដូច្នេះការបើកជារឿងរបស់ថៃ។
សម្តេចតេជោបានលើកឡើងថាភាគីថៃបានបិទច្រកព្រំដែនបានរំលោភលើកិច្ចព្រមព្រៀងជា មួយគ្នាទៅហើយ ដូច្នេះការបិទជារឿងរបស់ថៃ។
សម្តេចតេជោបានបញ្ជាក់ថា៖«កុំអីយើងបិទព្រំដែនថ្ងៃនេះទៅហើយ តែដោយសម្តេច និងសម្តេចបវរធិបតីហ៊ុន ម៉ាណែតបានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីថៃ អីញ្ចឹងស្អែកយើងនឹងបិទ ព្រំដែនទាំងអស់ដោយមិនឲ្យដឹងបន្លែ ផ្លែឈើចូលមកកម្ពុជានោះទេបើសិនភាគីថៃមិន ព្រមបើក ច្រកព្រំដែនដូចដើម។ យើង មិនអាចចរចាជាមួយថៃដោយដាក់លក្ខខ័ណ្ឌឲ្យយើងនោះទេ»៕

ដោយ៖ប៊ុនរិទ្ធ





