ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប សិក្សាស្រាវជ្រាវ វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី ស្រុកសូទ្រនិគម
AKP ភ្នំពញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥--ក្រុមការងារបច្ចេទេសការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ របស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្រ្តភូមិតាច្រនៀង ភូមិចំការយួន ភូមិផ្សារឃ្លាំង ភូមិត្អួរស និងភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗ សិក្សាចរន្ត និងតម្លៃទីផ្សារតាមតំបន់និមួយៗ និង សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។

ដំណើរចុះសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានធ្វើការដោយជួបជាមួយ អាជ្ញាធរឃុំកំពង់ឃ្លាំង ជួបសម្ភាសន៍ជាមួយអ្នកនេសា និងសម្ភាសន៍ជាមួយអាជីវករទិញលក់ត្រីនៅក្នុងនស្រុកសូទ្រនិគម ខេត្តសៀមរាប៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





