រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌទេសចរមកលេងខេត្តសៀមរាបមានប្រមាណ ២៣៨,២០១ នាក់
AKP សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥–យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា
សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នាឱកាសបុណ្យភ្ជុំបិណ្យថ្ងៃទី១ មានចំនួនប្រមាណ ៥៧,៦១៧ កើនឡើង ២៤.១៥% ធៀបនឹងឆ្នាំ២០២៤ ចំនួន ៤៦,៤១០ ក្នុងនោះ ៖ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តមានចំនួនប្រមាណ ៥៦,០០០ នាក់ កើនឡើងប្រមាណ ២៧.២៧% ធៀបនឹងឆ្នាំ២០២៤ ចំនួនប្រមាណ ៤៤,០០០ នាក់ ។ ក្នុងនោះ ៖


- តំបន់អង្ករ មានចំនួន ៤៣,៨៣០ នាក់
- ភ្នំគូលែន មានចំនួន ១,២០០ នាក់
- តំបន់បឹងទន្លេសាប មានចំនួន ១,៦០០ នាក់
- បារាយណ៍ទឹកថ្លា មានចំនួន ១,៨០០ នាក់
- សហគមន៍ និងតំបន់ផ្សេងៗ មានចំនួន ៧,៥៧០ នាក់ ទេសចរបរទេសសរុប ១,៦១៧ នាក់ ថយចុះ ៣២.៩០% ធៀបនឹងឆ្នាំ២០២៤ ចំនួន ២,៤១០ នាក់។សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួនប្រមាណ ៦៩,៣០០ កើនឡើង ៦.៥០% ធៀបនឹងឆ្នាំ២០២៤ ចំនួន ៦៥,០៧៣ ក្នុងនោះ ៖ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តមានចំនួនប្រមាណ ៦៧,៥៧០ នាក់ កើនឡើងប្រមាណ ៨.៩៨% ធៀបនឹងឆ្នាំ២០២៤ ចំនួនប្រមាណ ៦២,០០០ នាក់ ។ ក្នុងនោះ ៖
- តំបន់អង្ករ មានចំនួន ៤៨,៨៤០ នាក់
- ភ្នំគូលែន មានចំនួន ៤,២០០ នាក់
- តំបន់បឹងទន្លេសាប មានចំនួន ២,៥០០ នាក់
- បារាយណ៍ទឹកថ្លា មានចំនួន ៣,៤០០ នាក់
- សហគមន៍ និងតំបន់ផ្សេងៗ មានចំនួន ៨,៦៣០ នាក់ ទេសចរបរទេសសរុប ១,៧៣០ នាក់ ថយចុះ ៤៣.៧០% ធៀបនឹងឆ្នាំ២០២៤ ចំនួន ៣,០៧៣ នាក់។
សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួនប្រមាណ ១១១,២៨៤ កើនឡើង ៦០.៣៣% ធៀបនឹងឆ្នាំ២០២៤ ចំនួន ៦៩,៤១០ ក្នុងនោះ ៖
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តមានចំនួនប្រមាណ ១០៩,៧៥០ នាក់ កើនឡើងប្រមាណ ៦៣.៨១% ធៀបនឹងឆ្នាំ២០២៤ ចំនួនប្រមាណ ៦៧,០០០ នាក់ ។ ក្នុងនោះ ៖
- តំបន់អង្ករ មានចំនួន ៩១,៨៦០ នាក់
- ភ្នំគូលែន មានចំនួន ១,៦០០ នាក់
- តំបន់បឹងទន្លេសាប មានចំនួន ៣,១០០ នាក់
- បារាយណ៍ទឹកថ្លា មានចំនួន ៤,២៣០ នាក់
- សហគមន៍ និងតំបន់ផ្សេងៗ មានចំនួន ៨,៩៦០ នាក់
ទេសចរបរទេសសរុប ១,៥៣៤ នាក់ ថយចុះ ៣៦.៣៥% ធៀបនឹងឆ្នាំ២០២៤ ចំនួន ២,៤១០ នាក់។


សរុបរយៈពេល ០៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត មានចំនួនប្រមាណ ២៣៨,២០១ កើនឡើង ៣១.៦៨% ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៨០,៨៩៣ ក្នុងនោះ ៖
• ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តមានចំនួនប្រមាណ ២៣៣,៣២០ នាក់ កើនឡើងប្រមាណ ៣៤.៨៧% ធៀបនឹងឆ្នាំ២០២៤ ចំនួនប្រមាណ ១៧៣,០០០ នាក់
• ទេសចរបរទេសសរុប ៤,៨៨១ នាក់ ថយចុះ ៣៨.៨៧% ធៀបនឹងឆ្នាំ២០២៤ ចំនួន ៧,៨៩៣ នាក់៕
ដោយ៖ ឃុត សៅ





