ឯកឧត្តម សែម សុខា ចូលរួមបើកសន្និបាតជាតិព្យាបាលដោយចលនាលើកទី២៣
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសន្និបាតជាតិព្យាបាលដោយចលនាលើកទី២៣ ក្រោមប្រធានបទ “សុខភាពមនុស្សចាស់ និងការព្យាបាលដោយចលនា ដើម្បីស្តារលទ្ធភាពពលកម្ម”។

ក្នុងឱកាសនោះ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងវិជ្ជាជីវៈព្យាបាលដោយចលនា និងប្រព័ន្ធស្តារលទ្ធភាពពលកម្មនៃប្រទេសកម្ពុជា សំដៅបំពេញតម្រូវការសុខភាពដែលកំពុងកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ និងការកើនឡើងនៃបន្ទុកជំងឺមិនឆ្លង។


កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តំណាងអង្គការដៃគូជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិក្ខាកាម សរុបចំនួន១២០នាក់ នៅអគារ Mekong View Tower រាជធានីភ្នំពេញ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





