អង្គការ Oxfam និងដៃគូ ជំរុញអ្នកបង្កើតគោលនយោបាយម្ចាស់អាជីវកម្ម កម្មករ និងអ្នកតស៊ូមតិឱ្យទទួលស្គាល់ SME
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- អង្គការអុកស្វាម Oxfam និងដៃគូ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ រៀបចំវេទិកាសហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅគាំពាសង្គម និងសិទ្ធិការងារ ជំរុញអ្នកបង្កើតគោលនយោបាយម្ចាស់អាជីវកម្ម កម្មករ និងអ្នកតស៊ូមតិឱ្យទទួលស្គាល់សហគ្រាសធុនតូចនិងមធ្យម ថាមិនគ្រាន់តែជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំសង្គមផងដែរ។

សហគ្រាសធុនតូច និងមធ្យម SME គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់ការងារដល់កម្មករភាគច្រើន ជាពិសេសក្នុងវិស័យក្រៅផ្លូវការដូចជា កសិកម្ម ផលិតកម្មកាត់ដេរ កែច្នៃចំណីអាហារ និងសេវាកម្មជាដើម ដែលគ្រប់គ្រងដោយគ្រួសារ សហគ្រាសធុនតូច និងមធ្យមមិនមែនគ្រាន់តែជាអាជីវកម្មនោះទេ ពោលគឺពួកគេជាមុខរបរចិញ្ចឹមជីវិត។ SME ផ្តល់ការងារសំខាន់ៗសម្រាប់យុវជនជនបទ ស្ត្រី និងកម្មករក្រៅប្រព័ន្ធ ដែលជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាព។

នៅពេលដែលសហគ្រាសធុនតូច និងមធ្យម SME រីកចម្រើនជាផ្លូវការ ពួកគេទទួលបានការធានារ៉ាប់រងសុខភាព ប្រាក់សោធននិវត្តន៍ និងការសម្រាលកូនដោយបន្សល់ទុកនូវអនាគតដ៏មានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព៖ Oxfam)





