ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស័គ្រចិត្តទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារអំពីសារសុខភាព ពិសេសជំងឺមិនឆ្លងផ្សេងៗជូនដល់ប្រជាពលរដ្ឋទូទៅ
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក ទាំងអស់ត្រូវត្រៀមរៀបចំធ្វើផែនការសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស័គ្រចិត្តទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារអំពីសារសុខភាព ពិសេសជំងឺមិនឆ្លងផ្សេងៗជូនដល់ប្រជាពលរដ្ឋទូទៅ។

នេះជាប្រសាសន៍របស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងលើកទិសដៅបន្ត របស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំ លោកជំទាវអគ្គលេខាធិការក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានអនុវត្តការងារកន្លងមក និងបានណែនាំ តម្រង់ទិសដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់របស់កាកបាទក្រហមកម្ពុជា ត្រូវបន្តខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមតារាងបរិយាយការងារ និងត្រូវគោរពបទវិន័យដែលមានចែងឱ្យបានជាប់ជាប្រចាំ។

ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ កាកបាទក្រហមកម្ពុជា)





