វគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពី នីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស
AKP ភ្នំពេញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦– ឯកឧត្តម អ៊ុ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពី នីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ។

ឯកឧត្តម អ៊ុ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ និងពង្រឹងចំណេះដឹង សមត្ថភាពវិជ្ជាជីវៈកសាងសមត្ថភាពរបស់ដៃគូរបស់ខ្លួន ដោយផ្អែកលើតម្រូវការជាក់លាក់ របស់បុគ្គលិកអ្នកផ្តល់សេវា បានកំណត់នៅក្នុងការវាយតម្លៃពីតម្រូវការបណ្តុះបណ្តាលក្នុងការផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ស្របតាមគោលនយោបាយ និង បទដ្ឋានអប្បបរមា ស្ដីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។


កម្មវិធីនេះរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច សហការឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៏ (IOM) ប្រចាំកម្ពុជា ដោយមានអ្នកចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ ប្រធានមន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន៩ សៀមរាប កំពង់ចាម ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ព្រះវិហា ឧត្តរមានជ័យ បន្ទាយជ័យ និងលោកស្រី តំណាអង្គការអន្តរជាតិទេសន្តរប្រវេសន៏ (IOM) ប្រចាំកម្ពុជា ព្រមទាំង អង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុបចំនួន ៥០នាក់ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





