អង្គការ World Vision ប្រារព្ធ ពិធីជាតិអាហាររូបត្ថម្ភនៅ ស្រុកក្រឡាញ់
AKP ភ្នំពេញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦–
អង្គការ រទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅ ម្ពុជា World Vision សហការណ៏ជាមួយ រដ្ឋបាលស្រុកក្រឡាញ់ ការិយាល័សុខាភិបាល ស្រុកប្រតិបតិ្ត ក្រឡាញ់ រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និង មន្ត្រី កសិកម្មឃុំ បានរួមគ្នា ប្រារព្ធ ពិធីជាតិអាហាររូបត្ថម្ភ ក្រោមប្រធានបទ «អាហារូបត្ថម្ភសម្រាប់សន្តិភាព សន្តិភាពសម្រាប់អាហារូបត្ថម្ភ » នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៦ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ការរៀបចំ «អាហារូបត្ថម្ភសម្រាប់សន្តិភាព សន្តិភាពសម្រាប់អាហារូបត្ថម្ភ » ក្នុងគោលបំណងលើកកម្ពស់ និង បង្កើនការយល់ដឹងរបស់សហគមន៍អំពីសុខភាព និង អាហារូបត្ថម្ភ ព្រមទាំងលើកទឹកចិត្តឪពុកម្តាយ ជាពិសេស អ្នកថែទាំឱ្យផ្តល់អាទិភាពដល់សុខុមាលភាពកុមារ ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងសហគមន៍។ នៅពេលកុមារមានសុខភាពល្អ គឺជាមូលដ្ឋានសម្រាប់សហគមន៍មានសន្តិភាព។

ជាងនេះទៅទៀត មណ្ឌលសុខភាព គណៈកម្មការគ្រប់គ្រង ស្ថានីយ៏ ទឹកស្អាត សហគមន៏កសិសកម្ម បានបង្ហាញ លោកអភិបាលស្រុក អំពីរបៀប ដែល ក្រុមនីមួយ បានរួមចំចំណែក ដល់ការលើកកម្ពស់ អាហាររូបត្ថម្ភ ដូចជាការ ទៅទទួលសេវា នៅមណ្ឌលសុខភាព ការលក់ដូរចំណី អាហារដែលស្រប់តាមបទដ្ឋានស្ដងដារសុវត្ថិភាពចំណីអាហារនៅសាលារៀន កាទទួលទានទឹកស្អាត និង ការបង្កើនការដាំដុះបន្លែ ចម្រុះតាមផ្ទះ និង ការទទួលទាន អាហារមានជីវជាតិចម្រុះ ដល់ការលូតលាស់របស់កុមារ ៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





