ក្រសួងបរិស្ថាន៖ គុណភាពខ្យល់ថ្ងៃទី៣ខែមីនា មានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦--ក្រសួងបរិស្ថានបានបញ្ជាក់ថានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ម គុណភាពខ្យល់មានភាពល្អណាស់។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាថា សម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៨.៤៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានលើកឡើងថាពណ៌ខៀវគុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រះសីហនុ និង ខេត្តមណ្ឌលគីរី។
ចំណែកពណ៌បៃតងគុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តព្រះវិហារ និង ខេត្តរតនគិរី៕



ដោយ៖ ប៊ុនរិទ្ធ





