ឯកឧត្តមបណ្ឌិត សួង ណយ ដឹកនាំកិច្ចប្រជុំជាមួយអាជីវករលក់ដូរ និងអ្នកចិញ្ចឹមត្រីសត្វគ្រប់ប្រភេទ រោងចក្រក្នុងស្រុកស្ទោង
AKPកំពង់ធំថ្ងែទី០៩ខែឧសភាឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិ ការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំជា មួយអាជីវករលក់ដូរ និងអ្នកចិញ្ចឹមត្រីសត្វគ្រប់ប្រភេ ទរោងចក្រ នៅភូមិច្រាំងស ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៦។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឯកឧត្តម ភួន ចន្ថា រដ្ឋលេខា ធិការក្រសួងធនធានទឹក និងឧតុនិយម ឧកញ្ញា ឃិត ឈឿន ភាគហ៊ុនផ្សារមរតក លោក ជា វ៉ាន់ចាន់ អភិបាលរង ខេត្ត កំពង់ធំ លោក កុក ពិទូ អគ្គនាយកផ្សារមរតកស្រុកស្ទោង លោកអភិបាលរង ស្រុក និងសហការី ព្រមទាំងបងប្អូនអាជីវករលក់ដូរ និងអ្នកចិញ្ចឹមត្រីសត្វគ្រប់ប្រភេទរោងចក្រផងដែរ។
ឯកឧត្តមបណ្ឌិត សួង ណយ បានបញ្ជាក់ថាក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទីស្អីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ទៅលើការលក់ផលិត ផលខ្មែរ ដែលគ្មានជាតិគីមី ពិសេសកបន្លែមានសុវត្ថិភាព ដែលបងប្អូនប្រជាពលរដ្ឋយកទៅបរិភោគមិនប៉ះពាល់ដល់សុខភាព។

ឯកឧត្តមបណ្ឌិត សួង ណយ បានលើក ឡើងពីសហគមន៍នៅស្រុកស្ទោង ត្រូវបានចែកចាយចំណីសត្វ ផលិតកូនត្រី កែច្នៃផលិតផលត្រី និងសត្វ ក្នុងការកទីផ្សារដែលមានតម្លៃសមរម្យ និងមានអនាម័យ។ សហគមន៍ឈានមុខគេក្នុងខេត្តកំពង់ធំ ដែលគ្រប់គ្រងគ្រប់ខ្សែច្រវាក់តម្លៃពីចំណីសត្វ កូនសត្វ ការចិញ្ចឹម កែច្នៃ រហូតដល់ទីផ្សារលក់ដុំ-រាយ។ បង្កើនប្រាក់ចំណូលដល់សមាជិក កាត់បន្ថយថ្លៃដើមផលិតកម្ម ធានាគុណភាពផលិត ផល និងភ្ជាប់ទីផ្សារប្រកបដោយចីរភាព។ សហគមន៍នីមួយៗ ត្រូវពង្រឹងខ្សែច្រវាក់តម្លៃឱ្យបានសមរម្យក្នុងខេត្តកំពង់ធំ បង្កើនប្រាក់ចំណូលជូនសមាជិក កាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល និងធានាស្បៀងអាហារប្រកបដោយសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិ ការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនជីវករ អ្នកលក់ និងអ្នកកែច្នៃត្រីនិងសាច់ទាំងអស់ ដោយការខិតខំប្រឹងប្រែងរបស់បងប្អូន គឺជាចំណែកសំខាន់ក្នុងការផ្គត់ផ្គង់អាហារសុវត្ថិភាព និងគុណភាពដល់សង្គម។
សូមបន្តថែរក្សាគុណភាព អនាម័យ និងភាពស្មោះត្រង់ក្នុងការងារ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជនកាន់តែច្រើន។ ទោះបីមានការលំបាក ឬការប្រកួតប្រជែងយ៉ាងណាក៏ដោយ សូមកុំបោះ បង់ក្តីសង្ឃឹម ព្រោះភាពអត់ធ្មត់ និងការខិតខំ នឹងនាំមកនូវភាពរីកចម្រើន៕
ដោយ៖ ស៊ុម វណ្ណា





