ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា ពៅ សុខ នៅគេហដ្ឋានសព ក្នុងខេត្តក្រចេះ
AKP ក្រចេះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ –





ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ពៅ សុខ ត្រូវជាម្តាយបង្កើតរបស់លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលទទួលមរណភាពកាលពីថ្ងៃទី0៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានសព ក្នុងភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
រូបថត៖ ឡុង ដេវីត





