មិនធម្មតា! យុវជនឆ្នើមកម្ពុជាចំនួន៣រូបនឹងតំណាងឱ្យយុវជនអាស៊ី-ប៉ាស៊ីហ្វិកត្រៀមខ្លួនបន្តចូលរួមប្រកួតកម្មវិធីជជែកដេញដោលមតិលំដាប់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--យុវជន យុវនារីឆ្នើមកម្ពុជាចំនួន៣រូប រួមមាន៖ កញ្ញា ស្លេះ រីយ៉ាន កញ្ញា អ៊ុង ខេមរា បរមីច័ន្ទ និងលោក ស៊ាង ធានសឹង ជាអ្នកដណ្តើមបានពានរង្វាន់ជើងឯកក្នុងការប្រកួតជជែកដេញដោលមតិថ្នាក់តំបន់ "JCI ASPAC Niigata 2026 Debating Champion" នៅប្រទេសជប៉ុន ក្រោយទទួលបានជ័យលាភីគួរជាទីមោទននេះ យុវជនទាំង ៣រូបនឹងធ្វើជាតំណាងឱ្យយុវជនទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបន្តទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការអំពាវនាវដល់សាធារណជនចូលរួមបន្តគាំទ្រ និងលើកទឹកចិត្តដល់យុវជនឆ្នើមរបស់យើងក្នុងការបន្តដណ្ដើមជ័យជម្នះ និងនាំយកមោទនភាពដ៏ធំធេងនេះជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





