អង្គការ Oxfam និងភ្នាក់ងារទេសចរណ៍ចំនួនបី ចុះសិក្សាសហគមន៍ព្រៃឈើ និងតំបន់ការពារធម្មជាតិចំនួនបី ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- អង្គការ Oxfam បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ថា នៅពេលថ្មីៗនេះ អង្គការអុកស្វាម បានធ្វើការជាមួយភ្នាក់ងារទេសចរណ៍ក្នុងស្រុកចំនួនបីគឺ Solo Landscapes, KHMER Travel and Tour និងMalay Journey ដើម្បីចុះទៅសិក្សាអំពីសហគមន៍ព្រៃឈើ និងតំបន់ការពារធម្មជាតិចំនួន បី ក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។

តំបន់ទេសចរណ៍ ដែលមានសក្តានុពលជាច្រើនត្រូវបានកំណត់ រួមមានរូងភ្នំ ប្រាសាទបុរាណ ផ្លូវដើរក្នុងព្រៃ អាហារប្រចាំតំបន់ អនុផលព្រៃឈើ ឱសថបុរាណ កន្លែងមើលទេសភាព បឹងធម្មជាតិសម្រាប់ទស្សនា និងជិះទូកកម្សាន្ត និងច្រើនទៀត។ អង្គការ អុកស្វាម Oxfam ជឿជាក់ថា ការបង្កើតគំនិតផ្តួចផ្តើមសហគមន៍ទេសចរណ៍ធម្មជាតិ អាចបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍ព្រៃឈើ និងតំបន់ការពារធម្មជាតិ ដើម្បីវិនិយោគឡើងវិញក្នុងការអភិរក្ស ការពារព្រៃឈើ និងការបង្កើនភាពធន់របស់សហគមន៍ទាំងមូល។


អង្គការ អុកស្វាម Oxfam នឹងបន្តចូលរួមជាមួយភ្នាក់ងារទេសចរណ៍ក្នុងស្រុក ដែលអាចជួយផ្តល់ដំបូន្មានល្អៗដល់សហគមន៍ ក្នុងការងារលើកកម្ពស់សហគមន៍ទេសចរណ៍ធម្មជាតិ៕
ដោយ ណយ នឿន (ប្រភព៖ Oxfam)





