កូរ៉េបញ្ជាក់សាជាថ្មីអំពីការបន្តការចូល រួមជាមួយអាស៊ាន និងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់សាជាថ្មីអំពីការបន្តការចូលរួមរបស់សាធារណរដ្ឋកូរ៉េជាមួយអាស៊ាន និងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ។

ឯកឧត្ដម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីអាហារពេលល្ងាចការងារ ដែលរៀបចំដោយ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ប្រកបដោយបរិយាកាសស្និទ្ធស្នាល ដោយមានការចូលរួមពីឯកឧត្តម Kim Jae-shin អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងឯកអគ្គ រាជ/រដ្ឋទូត នៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំទីក្រុងសេអ៊ូលកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសនៃសាធា រណរដ្ឋកូរ៉េ បានលេីកឡេីងថាអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេលំដាប់ទី២ និងជាគោលដៅវិនិយោគនៅបរទេស លំដាប់ទី៣ របស់សាធារណរដ្ឋកូរ៉េ ហើ យការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រជាជន បានបន្តរីកចម្រើនឥតឈប់ឈរ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់សាជាថ្មីអំពីការបន្តការចូលរួមរបស់សាធារណរដ្ឋកូរ៉េជាមួយអាស៊ាន និងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ។
ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស Cho Hyun បានចែករំលែកទស្សនវិស័យរបស់សាធារណរដ្ឋកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ។
ការចូលរួមនេះបានផ្តល់ឱកាសសម្រាប់ឯកអគ្គរដ្ឋទូតអាស៊ាន ក្នុងការផ្លាស់ប្តូរទស្សនៈជាមួយរដ្ឋមន្ត្រីការបរ ទេសលើទិសដៅនៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ខណៈភាគីទាំងពីរកំពុងខិតខំប្រែក្លាយភាពជាដៃគូទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ ប៊ុនរិទ្ធ





