អង្គការ WorldVision បើកសិក្ខាសាលា ឆ្លើយតបផ្នែកមនុស្សធម៌ ចំពោះវិបត្តិ នៃការផ្លាស់ទីលំនៅដោយសង្គ្រាមព្រំដែនកម្ពុជា ថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៦ -- បុគ្គលិកអង្គការទស្សនៈពិភពលោកអន្តរ ជាតិ ប្រចាំកម្ពុជា បានបើកសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពីការឆ្លើយតបផ្នែកមនុស្ស ធម៌ ចំពោះវិបត្តិ នៃការផ្លាស់ទីលំនៅដោយសង្រគាមតាមបណ្តោយព្រំដែនកម្ពុជា ថៃ ។ នេះបើតាមការឱ្យដឹងពីអង្គការ World Vision នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ។

សិក្ខាសាលានេះបានផ្តល់ឱកាសដ៏សំខាន់ សម្រាប់ក្រុមការងារក្នុងការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ចែករំលែកបទពិសោធន៍ល្អៗ កំណត់ចន្លោះខ្វះខាត និងពិភាក្សាអំពីវិធីសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងការឆ្លើយតបចំពោះគ្រោះអាសន្នមនុស្សធម៌នាពេលអនាគត ។

តាមរយៈការបន្តរៀនសូត្រពីបទពិសោ ធន៍ ការសហការគ្នា និងគណនេយ្យភាព អង្គការទស្សនៈពិភពលោកនៅតែបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារមនុស្សធម៌របស់ខ្លួន ដើម្បីធានាថា កុមារ និងគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយវិបត្តិនានា ទទួលបានការគាំទ្រទាន់ពេលវេលា ៕

ដោយ៖ ណយ នឿន ,ប្រភព៖World Vision





