អគ្គលេខាធិការរដ្ឋសភាពង្រឹងការងារបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីជំរុញការកសាងរដ្ឋសភាអេឡិចត្រូនិក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់នាយកដ្ឋាន និងការិ យាល័យចំណុះឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT)។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅក្នុងការធ្វើទំនើបកម្មរដ្ឋសភា ជំរុ ញការកសាងរដ្ឋសភាឱ្យក្លាយជា «រដ្ឋស ភាអេឡិចត្រូនិក (e-Parliament)» ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការ និងទទួលបានទំនុកចិត្តខ្ពស់ពីថ្នាក់ដឹកនាំ និងការលើកកម្ពស់ការបម្រើសេវាបច្ចេកវិទ្យា។

កិច្ចប្រជុំក៏បានពិភាក្សាផ្លាសប្តូរយោបល់អំពីការពង្រឹងប្រព័ន្ធ Intranet ដើម្បីធានាឱ្យការប្រើប្រាស់បណ្តាញផ្ទៃក្នុងមានប្រសិទ្ធភាព សុវត្ថិភាព និងឆ្លើយតបបានរហ័សតាមតម្រូវការការងារជាក់ស្តែង និងការយកចិត្តទុកដាក់លើការថែទាំប្រព័ន្ធ Intranet និងការគ្រប់គ្រងម៉ាស៊ីនមេ (Computer Server) ឱ្យមានដំណើរការល្អ ដើម្បីសុវត្ថិភាពទិន្នន័យ និងការរៀបចំយន្តការគ្រប់គ្រងទិន្នន័យនៅក្នុងម៉ាស៊ីនមេ ដើម្បីធានាបាននូវនិរន្តរភាព និងការពារហានិភ័យផ្សេងៗ។

កិច្ចប្រជុំនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើការងារ ឆ្លើយតបទៅនឹងបរិបទឌីជីថល៕







ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





